បទឈប់បាញ់នៅតំបន់កាហ្សា បានបរាជ័យហើយបន្ទាប់ពីពួកឧទ្ទាមហាម៉ាស បានចាប់ខ្លួនទាហានអ៊ីស្រាអែលម្នាក់។ ការបាញ់ផ្លោងគ្រាប់បែក និងគ្រាប់រ៉ុកកែតដាក់គ្នាសារជាថ្មីនេះ បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជាង ៥០ នាក់ និងច្រើនជាង ២០០ នាក់ផ្សេងទៀតរងរបួស។ការបាញ់គ្រាប់ផ្លោងចូលទៅកាន់តំបន់កាហ្សាសារជាថ្មីពីសំណាក់ទាហានអ៊ីស្រាអែលបានកើតឡើងត្រឹមតែជាងមួយម៉ោងប៉ុណ្ណោះក្រោយពេលដែលបទឈប់បាញ់ត្រូវបានប្រកាសរួមគ្នាដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកផងនោះ។ ការចាប់ខ្លួនទាហានអ៊ីស្រាអែលគឺធ្វើឡើងដោយការបំផ្ទុះគ្រាប់បែកពីពួកកងជីវពលហាម៉ាសដែលបណ្ដាលឲ្យទាហានអ៊ីស្រាអែល ២ នាក់ផ្សេងទៀតបានបាត់បង់ជីវិតផងដែរ។
Saturday, August 2, 2014
ជាង១ម៉ោងប៉ុណ្ណោះ បទឈប់បាញ់បរាជ័យ ស្លាប់និងរបួសជាង ២៥០នាក់ថ្មីទៀតនៅកាហ្សា
Labels:
ព័ត៌មានអន្តរជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment