ដំណឹងល្អសម្រាប់ប្រជាជនទូទាំងសហរដ្ឋអាមេរិក ព្រោះបន្ទាប់ពីមានការសម្រេចពីសេតវិមាន និងសភាច្បាប់ថ្មីនៃការអនុញ្ញាតឲ្យ Unlock ទូរសព្ទ ពេលនេះប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាយល់ព្រមដាក់ចេញច្បាប់ថ្មីនេះជាធរមានហើយ។
វានឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ ទូរសព្ទក្នុងសហរដ្ឋអាមេរិកដោយពួកគេអាចទទួលបានសេវាដោះកូដដោយ ផ្ទាល់ពីក្រុមហ៊ុនបម្រើសេវាទូរសព្ទជាក់លាក់ណាមួយ។ មុននេះ អតិថិជនម្នាក់ៗមិនមានសិទ្ធិដើម្បីដោះកូដទូរសព្ទរបស់ខ្លួនទេ លើកលែងតែក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទទេដែលអាចធ្វើបាន ហើយអតិថិជនត្រូវរង់ចាំរហូតដល់បង់ផ្ដាច់តម្លៃជាប់កុងត្រាអស់ ទើបអាចដោះកូដប្រើបាន៕
No comments:
Post a Comment