នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
មនុស្សឃោរឃៅចិត្តអាក្រក់ ធ្វើការលួចឆក់កេងប្រវ័ញ្ច
ចិត្តជាប់ជំពាក់ទាក់ឃ្នន់ខ្នាញ់ គួចកាញ់បញ្ចេញចិត្តអ្នកជា។
ដូចកល់យក្យយសទសមុខ វាយលុកលបលួចនាងសីតា
ទៅលាក់ទុកនៅក្រៅសីមា ហៅថាចំណងនាយសមុទ្រ។
ក្នុងចំណោមពស់និងទុជ៌ន ថ្លឹងថ្លែងគិតគន់តាមដំណើរ
ពស់និងទុជ៌នពស់គ្រាន់បើ គឺពស់ប្រសើរជាងទុជ៌ន។
ព្រោះវាចឹកយើងតែម្តងម្តាល ចៃដន្យបណ្តាលឲ្យទុក្ខធ្ងន់
ឯពាលសាមាន្យជាទុជ៌ន នាំទុក្ខទោសធ្ងន់គ្រប់ជំហាន។
.អ្នកណាជួយខ្ញុំ អ្នកនោះជាសំឡាញ់របស់ខ្ញុំ មិនមែនអ្នកអ្នកអាណិតខ្ញុំជាសំឡាញ់របស់ខ្ញុំទេ។
.អាយុរមែងនាំយករបស់ទាំងពួងនៅអស់ សូម្បីតែចិត្តវិញ្ញាណ ក៍នាំយកទៅផងដែរ។
.ការមិនធ្វើអី្វសោះនោះឯង គឺជាសេចក្តីស្លាប់ ។
.បើអ្នកត្រូវការរំលាយសេចក្តីលោភ អ្នកត្រូវរំលាយម្តាយរបស់វាគឺសេចក្តីហ៊ីហា។
.ឫសគល់នៃអារ្យធម៌ គឺសេចក្តីរបស់យើង ដែលមិនធ្វើអ្វីៗ ដើម្បីខ្លួនឯង សឹងបើខ្លួននឹងធ្វើក៍បាន។
.សាងសាលារៀនសម្រាប់ក្មេង ល្អជាងសាងគុកសម្រាប់ដាក់មនុស្សចាស់។
.សាងមន្ទីពេទ្យ សម្រាប់ព្យាបាលមនុស្សមានជម្ងឺ ល្អជាងសាងឈាបនដ្ឋាន សម្រាប់មនុស្សស្លាប់។
.ប្រទេសជាតិចម្រើន ដោយអំណោយរបស់ប្រជាពលរដ្ឋ។
. ពិភពលោកចម្រើន ដោយអំណោយរបស់ប្រជាពលលោក។
.សព្វទានំ ធម្មទានំ ជិនាតិ អំណោយធម៌ ឈ្នះអំណោយទាំងអស់។
ទសពិធរាជធម៌
១.ទាន បានដល់ការធ្វើអំណោយជាទូទៅ
២.សីល ជាស្តេចនោះត្រូវតែរស់នៅក្នុងសីល ៥ សីល ៨
៣.បរិច្ចាគ បានដល់ការការបរិច្ចាគ កិលេស តណ្ហា លោភ ទោសមោហ លះបាបអកុសល ទុច្ចរិត លះកិលេស តណ្ហា លះសេចក្តីសប្បាយដើម្បីធ្វើប្រយោជន៍ដល់រាស្រ្ត
៤.អាជ្ជវៈ ធ្វើចិត្តរបស់ខ្លួនល្អ
៥.មទ្ធវុ ញុំាញីបាបអកុសលអយុត្តិធម៌ហ្នឹងឲ្យអស់ទៅ
៦.តបៈ តាំងចិត្តតាំងព្រះទ័យហឹ្នង ឲ្យទៅជាចិត្តជាព្រះទ័យកំចាត់បង់នូវទោសកំហុសគ្រប់បែបគ្រប់យ៉ាង កុំឲ្យមាននៅក្នុងខ្លួន ។
៧.អកោធៈ កុំច្រឡោចកុំខឹងកុំចងពៀរព្យាបាទ
៨.អវិហឹង្ស កុំបៀតបៀនពលរដ្ឋ ឬមនុស្សជាទូទៅ
៩.ខន្តិ តោងតែមានអំណត់អតធន់ប្រឹងប្រែងមិនប្រទុស្តរ៉ាយតនឹងប្រជាពលរដ្ឋ ឬមនុស្សជាទូទៅ
១០.អវិរោធនៈ បានដល់ចិត្តមិនមានកម្រោធ គឺមិនច្រឡោចតោតតូងក្អេងក្អាងតូងតាងស្អីៗ កណ្តាលជំនុំចំណោមប្រជាជន។
៤.អាជ្ជវៈ ធ្វើចិត្តរបស់ខ្លួនល្អ
៥.មទ្ធវុ ញុំាញីបាបអកុសលអយុត្តិធម៌ហ្នឹងឲ្យអស់ទៅ
៦.តបៈ តាំងចិត្តតាំងព្រះទ័យហឹ្នង ឲ្យទៅជាចិត្តជាព្រះទ័យកំចាត់បង់នូវទោសកំហុសគ្រប់បែបគ្រប់យ៉ាង កុំឲ្យមាននៅក្នុងខ្លួន ។
៧.អកោធៈ កុំច្រឡោចកុំខឹងកុំចងពៀរព្យាបាទ
៨.អវិហឹង្ស កុំបៀតបៀនពលរដ្ឋ ឬមនុស្សជាទូទៅ
៩.ខន្តិ តោងតែមានអំណត់អតធន់ប្រឹងប្រែងមិនប្រទុស្តរ៉ាយតនឹងប្រជាពលរដ្ឋ ឬមនុស្សជាទូទៅ
១០.អវិរោធនៈ បានដល់ចិត្តមិនមានកម្រោធ គឺមិនច្រឡោចតោតតូងក្អេងក្អាងតូងតាងស្អីៗ កណ្តាលជំនុំចំណោមប្រជាជន។
មានកូនមិនឲ្យកូនសូត្ររៀន ចំណេះរបៀនការនានា
មាតាលោកថាជាវេរា បិតាទុកជាសត្រូវធំ ។
កូនពេញរូបពាលពត់មិនឡើង ហៅមិនថ្កើងក្នុងជំនុំ
ប្រៀនដូចកុកគ្រោងចូលទ្រនុំ កណ្តាលជំនុំនៃរាជហង្ស។
បើវិជ្ជាមាននៅតែក្នុងសៀវភៅ ទ្រព្យធនមាននៅដៃអ្នកដទៃ
ដល់ពេលត្រូវការនោះពុំប្រពៃ ទ្រព្យធននោះនៃហៅគ្មានហោង ។
ការតស៊ូចែកចេញជា ៣ ប្រភេទគឺៈ
១.តស៊ូជាមួយធម្មជាតិ
២.តស៊ូជាមួយមនុស្សគ្នាឯង
៣.តស៊ូជាមួយហេតុការណ៍ ។
ជីវិតវេលាកើតមកក៍លំបាកវេលារស់ក៍លំបាកវេលាស្លាប់ក៍លំបាក
it is misery to be born a pain to live a trouble to die
បាបកម្មសង្គមទាំងប្រាំពីរ
១.នយោបាយដោយគ្មានគោលការណ៍
Politics without principle
២.មានបាន (ទ្រព្យសម្បត្តិ) ដោយមិនធ្វើការ
Wealth without work
៣.សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ
Pleasure without conscience
៤.មានចំណេះ តែគ្មានចរិយាសម្បត្តិ
Knowledge without character
៥.រកស៊ី (ពាណិជ្ជកម្ម) ដោយគ្មានសីលធម៌
Commerce without morality
៦.វិទ្យាសាស្រ្តដោយគ្មានមនុស្សធម៌
Science without humanity
៧.ការគោរពបូជាដោយគ្មានការលះបង់
Worship without sacrifice
មហាត្មះគន្ធី
ស្រ្តីទាំងឡាយប្រាំពួកនេះមិញ ពោរពេញទៅដោយក្តីមេត្តាទីមួយប្រពន្ធគ្រូអាចារ្យ ទីពីរនោះថាព្រះមហេសី ។
ទីបីប្រពន្ធនៃរៀមច្បង ទីបួននោះផងមាតាប្តី
ទីប្រាំម្តាយផ្ទាល់នៃកូនស្រី ទាំងប្រាំនេះនៃហៅមាតា។
សច្ចៈជាម្តាយញាណជាបិតា ធម៌ជាភាតាករុណាជាមិត្រ ។
ក្តីស្ងប់ប្រពន្ធខន្តីកូនស្និទ្ធ ប្រាំមួយនេះពិតជាផៅពង្សខ្ញុំ។
ប៉ុណ្យ សម្ភាជន៍
No comments:
Post a Comment