#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected
Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

Saturday, August 2, 2014

ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៤ ក្រសួងធនធានទឹក និងឧតុនិយមឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចំថ្ងៃប្រលងបាក់ឌុប

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បាន​​ចេញ​សេចក្ដី​ជូន​ដំណឹង​​​ស្ដី​ពី​អាកាសធាតុ​ ​ដល់​សាធារណៈ​ជន​ឲ្យ​បាន​ជ្រាប​ថា​ ប្រទេស​កម្ពុជា​​នឹង​​ទទួល​រង​នូវ​សម្ពាធ​ទាប​មួយ​ ដែល​បោក​បក់​មក​ពី​ប្រទេស​​ឡាវ និង​ប្រទេស​យួន ចាប់​ពី​ថ្ងៃ​ទី​២ ជា​ថ្ងៃ​ប្រឡង​បាក់ឌុប​ចុង​ក្រោយ​​ ដល់​ថ្ងៃ​ទី​៧ ខែ​សីហា​ ឆ្នាំ​២០១៤។
ឥទ្ធិពល​​អាកាសធាតុ​អាក្រក់​នេះ​​នឹង​បង្ក​​ឲ្យ ​តំបន់​ខ្ពង់​រាប តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់​សមុទ្រ​ នៃ​ប្រទេស​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​​​​ច្រើន ​ហើយ​ខេត្ត​មួយ​ចំនួន​អាច​នឹង​ទទួល​រង​នូវ​គ្រោះ​ទឹក​ជំនន់។
ហេតុ​ដូច្នេះ​ហើយ​ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​​ ត្រូវ​​តែ​ត្រៀម​លក្ខណៈ​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទុក​ជាមុន ​ចំពោះ​​អាកាសធាតុ​​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ៕

Sunday, July 27, 2014

លោក ប៊្រែដ អាដាម ចាត់​ទុក​កិច្ច​ព្រមព្រៀង​រវាង​បក្ស​ទាំង​ពីរ​ថា​អាក្រក់​បំផុត

ប្រែត អាដាម (Brad Adams) ៦១០

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។




មន្ត្រី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​មិន​ជួយ​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព នៅ​ថ្ងៃ​អនាគត ដូច​ដែល​ពលរដ្ឋ​កម្ពុជា ទន្ទឹង​រង់ចាំ​ចង់​បាន​នោះ​ឡើយ។
លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និង​ជា​អតីត​មន្ត្រី​ច្បាប់​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និយាយ​ថា កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ស្ដីពី​ការ​បង្កើត​រចនាសម្ព័ន្ធ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្មាន​អ្វី​ថ្មី​ទេ។ លោក​បញ្ជាក់​ថា រូបមន្ត​នៃ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដែល​បាន​ព្រមព្រៀង​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដាច់។
លោក ប៊្រែដ អាដាម៖ «កិច្ច​ព្រមព្រៀង​នេះ​អាក្រក់​ណាស់។ វា​មិន​មាន​ខ្លឹមសារ​ចែង​លម្អិត​នូវ​តម្រូវ​ការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​មួយ​ខុស​ប្លែក​ពី​អ្វី​ដែល​គណបក្ស​នេះ​កំពុង​ធ្វើ​ឡើយ»។
លោក ប៊្រែដ អាដាម បន្ត​ថា ចំណុច​ដែល​មាន​បញ្ហា​ធំ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គឺ​ការ​ព្រមព្រៀង​គ្នា​អំពី​របៀប​ជ្រើស​រើស​សមាជិក​ទី​៩ នៃ គ.ជ.ប៖ «ការ​ដែល​ព្រមព្រៀង​គ្នា​ថា សមាសភាព​ទី​៩ នៃ គ.ជ.ប ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ហើយ​បើ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​ទេ​នោះ គ.ជ.ប ចាស់​នឹង​ត្រូវ​បន្ត​ដំណើរ​ការ​ដដែល​នោះ មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​សម្រេច​ចិត្ត​បង្កើត គ.ជ.ប ថ្មី​ក៏​បាន ឬ​មិន​ចង់​បង្កើត​ក៏​បាន។ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្កើត គេ​នឹង​ជ្រើស​រើស​មនុស្ស​របស់​គេ ដើម្បី​ធ្វើ​ជា​សមាជិក​ទី​៩​នោះ»។
លោក ប៊្រែដ អាដាម បន្ត​ថា ដូច្នេះ​រូបមន្ត​ថ្មី​នេះ​មិន​ខុស​គ្នា​នឹង​រចនាសម្ព័ន្ធ គ.ជ.ប ចាស់​ពេល​បង្កើត​នៅ​ឆ្នាំ​១៩៩៧ នោះ​ទេ។ ពេល​នោះ សមាជិក​អចិន្ត្រៃយ៍​នៃ គ.ជ.ប មាន ៥​រូប។ ៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ២​រូប​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ហើយ​បញ្ហា​ចេះ​តែ​មាន​រហូត​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រួតត្រា​លើ​កិច្ចការ​ចាត់ចែង​គ្រប់​បែប​យ៉ាង​របស់ គ.ជ.ប ទាំង​មូល ដោយ​សមាជិក គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា ស្តាប់​តែ​បញ្ជា​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕

Monday, October 22, 2012

រាជរដ្ឋាភិបាលកម្ពុជា


 












ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រឹទ្ធសភា
រដ្ឋសភា
ទីស្តីការគណរដ្ឋមន្ត្រី
ក្រសួងរុក្ខាប្រមាញ់ និង នេសាទ
ក្រសួងពាណិជ្ជកម្ម
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ក្រសួងអប់រំយុវជន និង កីឡា
ក្រសួងបរិស្ថាន
ក្រសួងការបរទេស និង សហប្រត្តិបត្តិការអន្តរជាតិ
ក្រសួងសុខាភិបាល
ក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល
ក្រសួងពត៌មាន
ក្រសួងមហាផ្ទៃ
ក្រសួងការពារជាតិ
ក្រសួងយុត្តិធម៌
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និង សំណង់
ក្រសួងទំនាក់ទំនងសភា-ព្រឹទ្ធសភា និង អធិការកិច្ច
ក្រសួងផែនការ
ក្រសួងប្រៃសនីយ៍ និង ទុរគមនាគមន៍
ក្រសួងសាធារណៈ​ការ និង ដឹកជញ្ជូន
ក្រសួងធម្មការ និង សាសនា
ក្រសួងអភិវឌ្ឍន៍ជនបទ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ក្រសួងទេសចរណ៍
ក្រសួងធនធានទឹក និង ឧតុនិយម
ក្រសួងកិច្ចការនារី
សាលាក្រុង ភ្នំពេញ
អជ្ញាធរអគ្គីសនីកម្ពុជា
នីដា(National ICT Development Authory)
កាកបាទក្រហមកម្ពុជា
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
តុលាការកំពូល និងមហាអយ្យការនៃព្រះរាជាណាចក្រកម្ពុជា